អំពីខ្ញុំ

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

សូមជំរាបសួរ មិត្តរៀមច្បងនិងបងប្អូនទាំងអស់ ជាទីគោរពនិងរាប់អានពីចម្ងាយ រយះកន្លងមក សំណាងខ្ញុំ បានដាក់បទចម្រៀងពីសង្គមចាស់ ចែកចាយជាច្រើន តាមវ៉ែបសាយនាៗ​ ដែល​​មិនចាំបាច់ បង់បា្រក់ ក្នុងការ ដាក់ចែករំលែកបទចម្រៀងចាស់់ៗ ជូនបងប្អូនស្តាប់កំសាន្ត និងទស្សនា ប៉ុន្តែពេលនេះត្រូវបាត់បង់អស់មួយចំនួនធំ។

យោងទៅតាម មតិបងប្អូន ជាច្រើន ហើយនិង និស្ស័យចូលចិត្ត សិល្បះរបស់ខ្ញុំ សំណាងប្លក់ក៏សំរេច ចិត្ត រៀបចំឡើងវិញម្តងទៀតដោយចំណាយបា្រក់ ( ១៣០ដុលា ) ក្នុងមួយឆ្នាំ ទៅម្ចាស់ឃ្លាំង សំរាប់ដាក់ របស់ចាស់ៗចែករំលែកដល់បងប្អូនយើងទស្សនានិងស្តាប់កំសាន្ត។

អរគុណដល់បងប្អូន ទាំងអស់ ដែលបានជួយគាប់ទ្រសិល្បះខ្មែរសង្គមចាស់ដូចសំណាងប្លក់ខ្ញុំដែរ ជាពិសេស សូមអរគុណផងដែរ ដល់បងប្អូនដែលបាន ចំណាយពេលវេលា​ជាមាសបា្រក់ មកកាន់ទីនេះ៕

Advertisements

62 Responses to អំពីខ្ញុំ

  1. chann many ថា:

    នេះជាលើកទី១​ដែលខ្ញុំចូលលេងនេះ ខ្ញុំរកឃើញដោយចៃដន្យទេ។ ខ្ញុំស្វែងរកបទចម្រៀងសង្គមចាស់ក៏មកជួប។ ខ្ញុំចង់រកដោនឡូតបទចម្រៀងផ្សេងៗ តែរកកន្លែងដោនឡូតមិនចេះឃើញសោះ។ ក៏ហីទៅ ទៅរកកន្លែងផ្សេងក៏បាន គ្រាន់តែចង់មានមតិបន្តិច​ថា អ្នកសរសេរអត្ថបទ ឬម្ចាស់វិបសាយនេះ គួរតែបង្កើនចំណេះដឹងខាងអក្សរសាស្រ្តខ្មែរបន្តិច ត្បិតអត្ថ​បទដែលចុះផ្សាយតាមមធ្យោបាយអ្វីក៏ដោយ ប្រជាជនខ្មែរយើងអានហើយ គាត់យកតម្រាប់តាម ទាំង​ពាក្យខុសទាំងពាក្យត្រូវ ពីព្រោះគាត់ជឿថា ម្ចាស់វិបសាយមានចំណេះដឹងច្រើន គួរឲ្យទុកជាគ្រូបាន។ ការផ្សព្វផ្សាយតាមកាសែត ឬអ៊ិនធើណិតក្តី វាមានឥទ្ធិពលលើទឹកចិត្តអ្នកមើល អ្នកអាន ដូច្នេះ យើងគួរ​តែខិតខំធ្វើអ្វីៗឲ្យត្រឹមត្រូវ ច្រើនជាងខុស។

    លាសិនហើយ ថ្ងៃក្រោយជួបគ្នាទៀត

    ​​​​​​​​​​​​​​​​​​​ចាន់ ម៉ានី

  2. ជំរាបសួរ បងសំណាង ..
    រីករាយបុណ្យគ្រីស្តម៉ាស ហេសហេ.. សូមទោស ថ្វីត្បិតបានរំលងមែនផុតបន្តិចមែន
    តែក៍អាចជូនពរបានដែរ មែនទេបងប្រុស ?. ព្រោះទើបតែថ្មីៗ នេះតើ!!..
    និងសូមសប្បាយរីករាយក្នុងគ្រួសារ ជោគជ័យ រាល់ក្តីប្រាថ្នា នាឱកាសឆ្នាំថ្មី សាកល
    ២០១២ ផងដែរ ..

    ជំរាបលា
    @@@@@@@@@@@@@@@@@

    • ជំរាបសួរប្អូនស្រី
      បងពិតជារីករាយណាស់ បានប្អូនចូលលេងដល់ផ្ទះ មិនអីទេប្អូនស្រី​យឺតបន្តិចតើស! ​អរគុណ​ប្អូន។ រីករាយបុណ្យណូអែល សូមជូនពរប្អូនផងដែរ សូមមានសេចក្តីសុខទាំងអស់គ្នា ហើយ​ប្អូន​ប្រាថ្នាអ្វីៗ សូមឲបានដូចបំណង ណាប្អូនស្រីណា៕

  3. Vannak ថា:

    សួស្តី!! ខ្ញុំមានសំណួរខ្លះចង់សួរលោកពូ!

  4. vannak ថា:

    សួស្តីលោកពូសំណាង!
    តើខ្ញុំអាចសួរលោកពូពីរបីសំនួរពីប្លក់នេះបានទេ?​

  5. ជម្រាបសួរ នឹងរីករាយបានស្គាល់បងប្រុស

  6. វ៉ាន់ ចំរើន ថា:

    សួស្តីបង ! កុំភ្លេចចូលទៅមើលការប្រគុំតន្រ្តីផងhttp://vanchamreoun.wordpress.com/

  7. Pingback: ក្រុមតន្រីអន្តរជាតិ៤ប្រទេសមកប្រគុំនៅកម្ពុជា « ដែនដីសុវណ្ណភូមិ

  8. cambomaths ថា:

    ខ្ញុំសុំចូលរួម​ចែក​រំលែក​បទ​ចម្រៀង​ដែល​ខ្ញុំ​មាន​ដល់​លោក​ពូ​ផង!
    សូម​ចូលទៅកាន់ទីនេះ៖
    http://www.4shared.com/dir/mPi6NEtP/sharing.html

    • គំនិតក្មួយល្អណាស់! ពូស្វាគមន៍ជានិច្ច ។ អរគុណក្មួយហើយ ដែលបានចូលរួម ពូរីករាយណាស់ ដែលបានរកឃើញ “PARTNER” ថ្មីក្នុងថៃ្ងនេះ។​ពូសង្ឃឹមថានៅថៃ្ងមុខ​ នឹងមានក្មូយៗមួយចំនួនទៀតចូលរួមដែរ។ Thank you very much for sharing the songs and the comments. Good Luck And God Bless You. សូមអោយក្មួយជួបតែសេចក្តីសុខនិងមានសំណាងល្អ។

  9. cambomaths ថា:

    អត់​ទោស លោកពូ ! តើ​លោក​ពូមាន​បទ ដើម (ស្ទឹង​ខៀវ) ឬទេ?

    • ប្រជុំចម្រៀងខែ្មរ ថា:

      សួរស្តី! cambomaths ស្ទឹង​ខៀវស្លាគូរឬ? ពូអត់មានទេ ប៉ុនែ្តចាំពូរកអោយ អរគុណដែលបានចូលមកលេង។

      • cambomaths ថា:

        បទ ស្ទឹង​ខៀវ ណឹងឃ្លាវា​ច្រៀងថា (បើ​សិន​ទឹក​ស្ទឹង​កក​រឹង​រីង​ស្ងួត​លេង​ហូរ ផ្កា​ស្លាទាំងគូរ អូន​សូរ​លើក​ជូន​មេបា មិន​ឲ្យ​ស្ទឹង​ខៀវ​ដៀល​ទាវ​ស្រី​ថា ក្បត់​ចិត្ត​រៀប​ការ​ជាមួយ​ប្រុស​ថ្មី…)

      • ប្រជុំចម្រៀងខែ្មរ ថា:

        ពូរកមិនទាន់ឃើញទេ ណាក្មួយអើយ ! ទុកពេលអោយពូបន្តិចទៀតណា! ពូនិងព្យាយាម រកអោយទាល់តែបាន។

      • សួស្តី!ក្មួយខែមបូរម៉ាត ពូបានរកឃើញ បទចម្រៀង​ដែលក្មួយរកនោះហើយ។ អ្វីដែលពូបានសន្យាថា នឹងរកអោយក្ក្មួយ ទោះជាត្រូវចំណាយ ពេលវេលា យួរយ៉ាងណាក៏ដោយចុះ ក៏ពូត្រូវតែរកអោយបានជូនក្មួយដែរ។ អោយពូសុំទោសផងណា ដែលធ្វើអោយក្មួយរង់ចាំយួរ បទចម្រៀងរបស់ក្មួយនៅទីនេះ សូមមានសំណាងល្អ៕

  10. enana88 ថា:

    សួស្តីបង! រីករាយដែលបានស្គាល់បង

    • Vsann's Blogs ថា:

      សួស្តីប្អូន! បងរីករាយណាស់ ដែលបានប្អូន ចូលមកលេងផ្ទះបង បងសូមអរគុណ ចំពោះប្អូន ដែលបានចំណាយ ពេលវេលាដ៏មានតមៃ្លនេះ មកលេងនឹងបង ហើយជាពិសេស បងរីករាយណាស់ដែលបានស្គាល់ប្អូន។ Thank you for visiting and the comment. God bless you,​ សូមអោយប្អូនជួបតែសេចក្កីសុខនិងសំណាងល្អ៕

      • Vsann's Blogs ថា:

        អរគុណប្អូន! ដែលបាន មកលេងនិងបង ហើយប្អូនក៏គ្មាន ទោសព័យអ្វីដែរ ។ ព្រោះអីបងបានយល់ ពីសណ្តានចិត្ត របស់ប្អូនហើយ បងរីករាយណាស់​ ដែលបានប្អូនមកលេង​សូមអោយប្អូនជួបតែសំណាងល្អ។

  11. ជំរាបសួរលោកពូ! ស្វាគមន៍ដែលបានចូលរួមនៅទីនេះ ។ ហេសហេសហេស បើមិនប្រកែកាន់ទេ ញ៉ុមសុំនិយាយតាមត្រង់! មើលទៅមុខលោកពូ ដូចតួរកុនជើងចាស់ម្នាក់ តែញ៉ុមអត់ចាំឈ្មោះទេ ។ អរគុណ

  12. ឌីយ៉ា ថា:

    រីករាយ​ដែល​បាន​ស្គាល់អ៊ុំ! ខ្ញុំសុំសំណូមពរបទ គេងយោលអង្រឹង របស់​លោកតាស៊ិនស៊ីសាមុត បានទេអ៊ុំ។

  13. cambomaths ថា:

    សួស្តី លោកពូ! ខ្ញុំ​ចូលចិត្ត​ប្លក​នេះ ណាស់ ខ្ញុំ​ជា​អ្នក​ចូល​ចិត្ត​បទ​ចម្រៀង​ពីដើមៗ ចឹងដែរ…
    អរគុណ​ដែល​បាន​ចែក​រំលែក!

    • Vsann's Blogs ថា:

      សួស្តី!លោកក្មួយ អុំរីករាយណស់ ដែលបានក្មួយចូលចិត្ត នូវបទចម្រៀង របស់រៀមច្បងយើង ហើយនឹងសូមអរគុណ ដែលក្មួយបានចូលមកលេង។ Again thank you for visiting and the comment. God bless you.

  14. Vsann's Blogs ថា:

    សួស្តី!ក្មួយសុវិចិត្រ អរគុណហើយ ដែលបានចូលសួរសុខទុកដល់អុំណា អុំសុខសប្បាយជាធម្មតាទេ ចុះក្មួយវិញ​សុខទុកយ៉ាងណាដែរ?​អរគុណម្តងទៀតដែលបានចូលលេងផ្ទះ។​ Thank you for visiting here and the comment.

  15. សុវិចិត្រ ថា:

    ជម្រាប​សួរ! ប្រហែល​ជា​ត្រូវ​ហៅ​ថា លោកអ៊ំ​ហើយ ព្រោះ​មាន​អាយុ​បង​ប៉ា​ខ្ញុំ​ទេ។ ជម្រាប​សួរ​លោក​អ៊ំ។ តើ​សុខ​សប្បាយជា​ទេ​នៅ​ឯខាង​ណោះ?

  16. Vsann's Blogs ថា:

    សួស្តី! រីករាយណាស់ដែលបានស្គាល់ ហើយនិងចូលលេងប្លក់របស់ខ្ញុំ។​ Thanks for visiting here and the comment. Good luck to you too and have a beautiful day. God bless you.

  17. Vsann's Blogs ថា:

    សួស្តី! ប្អូនទាំងពីរ បងក៏ដូចប្អូនដែរ អរគុណដល់ប្អូន ដែលបានចូលលេងផ្ទះបង។

  18. pisitnseiha ថា:

    រីករាយដែលបានស្គាល់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s