កំណាព្យខែ្មរ

សីលធម៍សុំញ៉ម

១-ផ្ទះថ្មល្អហួសពីកាស្មាន កែ្បរផ្ទះមានឡានចតសេសសល់​     ម្ចាស់ផ្ទះឈរសែ្ទតមើលមកថ្នល់​​ ​ចុះផលបុណ្យអ្វីរបស់គេ។

២-ឡានតូចថ្មីចេសបើកដំបូល ចេញចូលលូនលេងគ្មានទំនេរ ថៃ្ងល្ងាចលោកប្រុសស្រីទាំងទ្វេរ សង្ហាម្លេះទេគេធ្វើអ្វី។

៣-ទំនិញទំនើបពីបរទេស សុទ្ធល្អវីសេសផុតផែនដី គេតែងនិយមទាំងប្រុសស្រី ធ្វើអ្វីបានបា្រក់ទិញដូចចិត្ត។

៤-ភាពយន្តទំនើបបង្ហាញច្បាស់ ឃើញណាស់តែអ្វីដែលប្រណិត ខ្លួនក្រចិត្តលូនហួសកំហិត តើកិតមេ្តចផ្កាប់ស្កប់តណ្ហា។

៥-បាមានហូរហែរពេញទីក្រុង រាំអោបចិត្តស្ទុងក្នុងកាមា​គិតមេ្តចអោយតែបានស្រីស្រា នរណារស់ស្លាប់កុំខ្ចីខ្វល់។

៦-រដូវមួយណាក៏ផ្កាស្រស់ ផ្ការីកទាំងអស់ឥតសេសសល់ អោយតែផ្គាប់ចិត្តផ្កាដិតដល់ ខ្វះលុយកុំឆ្ងល់ជៀសអោយឆ្ងាយ។

៧-ផ្ទះថ្មឡានកុនបាស្រស់ស្រី ឋានសួគ៍លោកកិយសែនសប្បាយ​សង្ឃឹមបា្រក់ខែមេ្តចគ្រប់ចាយត្រូវតែខ្វល់ខ្វាយខំរកសីុ។

៨-ឪសិលធធម៏​អើយ!អ្នកកុំច្បាំង តតាំងមេ្តចឈ្នះឆោមនារី អញ្ជើញដកខ្លួនចូលគម្ពីរ ទុកទីជូនទៅទ័ពតណ្ហា។

ចម្លងចេញពីសៀចភៅ កាព្យសាស្រ្តខែ្មរ និពន្ធដោយ:បុបា្ផខៅ្ម-គយសារុន

3 Responses to កំណាព្យខែ្មរ

  1. Sopheaktra និយាយថា៖

    កំណាព្យនេះខ្ញុំធ្លាប់បានអាន ហើយមានចំណងជើងថា បុផ្ផាខ្មៅ។

  2. cambomaths និយាយថា៖

    ធ្លាប់អាន​កំនាព្យ​នេះ​ដែរ កាល​នៅរៀន​ថ្នាក់ទី ១២!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s