គោលបំណងម្ចាស់ផ្ទះ


ជាបឋមខ្ញុំបាទ សូមជំរាបសួរ! និងសូមស្វាគមន៍​ ដល់ប្រីយ័មិត្ត បងប្អូន តាយាយ ពូមីង ក្មួយៗ ចៅៗ និងមិត្តរៀមច្បងទាំងអស់ ដោយសេចក្កីរីករាយនឹងរាប់អាន។ អស់រយះពេល​ជាង៣១ឆ្នាំហើយ ដែលខ្ញុំ បានមករស់នៅ ក្នុងទឹកដីសហរដ្ឋអាមេរីក។ ​រហូត.មកដល់សព្វថៃ្ង​ ខ្ញុំក៏បានរៀនចេះ ខាងតម្លើងកុំព្យូទ័រ បន្តិចបន្តួច សំរាប់ប្រើបា្រស់ ដោយខ្លួនអែង នៅលើពិភពអឹនធឺណែត​ និងចំណេះវិជ្ជាផេ្សងៗទៀត ហើយក៏ចង់យកមកប្រើ លេងសាកមើល កែ្រងលោបានកុសល់ផលបុណ្យខ្លះនិងគេ។

ហេតុអ្វីបានជាខ្ញុំ ចុះឈ្មោះធ្វើប្លក់នេះ?

ទី១ គឺចង់ដឹងថា តើប្លក់នោះមានអត្តន័យយ៉ាងណា? ហើយអាចធ្វើអ្វីបានខ្លះ?

ទី២ គឺចង់ជួយចែករំលែកដល់ អ្នកស្រុកភូមិរបងជាមួយ អ្វីដែលខ្ញុំអាចធើ្វបាន ហើយនិងចង់ស្កាល់ មិត្តភ័ក្រ អោយបានច្រើន ជាពីសេស គឺចង់រៀនសសេរ អក្សរខែ្មរសាឡើងវិញ។ ព្រោះរយះកន្លងមក ជាង៣១ឆ្នាំមកនេះ ខ្ញុំមិនដែលបានរៀនអក្សរខែ្មរសោះ ហើយការសសេរនោះសោត បើគិតទៅ​​ ចង់ភ្លេចអស់ហើយ​នៅក្នុងចំណុចនេះ​ ខ្ញុំសូមបើកវង់ក្រចកបន្តិចចុះ។

ខ្ញុំរីករាយណាស់ ដែលមានសំណាង បានចូលរួម​ចំណែកក្នុងការប្រើ ម៉ៃក្រូសុវវើតប៉េ្រះនេះ ហើយក៏សូម អរគុណដល់ មិត្តរៀមច្បងទាំងអស់ផងដែរ ដែលបានចំណាយ ពេលវេលាយ៉ាងច្រើន ក្នុងការបកបែ្រភាសារ ENGLISH ទៅជាភាសាខែ្មរ ហើយបានបញ្ចូលទៅក្នុង ម៉ៃក្រូសុវវើតប៉េ្រះ រហូតដល់ទីបញ្ចប់ ។

ទី៣ ហេតុអ្វី បានជាខ្ញុំ ដាក់ឈ្មោះប្លក់នេះជា ប្រជុំចម្រៀងខែ្មរ? ដោយនិស្ស័យចូលចិត្ត សិល្បះខ្លាំងពេក ហើយនិងការសោកស្តាយជាទីបំផុត នូវទឹកដម្យសំឡេង ដ៏ពីរោះក្រលួច នៃមិត្តរៀមច្បងទាំងអស់ ជាពិសេសគឺលោក​ ស៊ីន ស៊ីសាមុតតែម្តង។ ពិតណាស់ នរណាក៏ចូលចិត្ត សមេ្លងគាត់ដែរ ទូរទាំងពិភពលោក មិនថាប្រុស-ស្រី ចាស់-កេ្មង សរុបសេចក្តីទៅគឺចូលចិត្តគ្រប់គ្នា។ ដោយសារតែ សមេ្លងរបស់គាត់ គ្មានគូរប្រៀប គាត់ក៏ត្រូវមានឈោ្មះថ្មីមួយទៀត ត្រង់នេះទុកអោយ​ មិត្តទាំងអស់ដាក់ចុះ
រហូតដល់សព្វថៃ្ងនេះ។

ព្រោះតែការស្រឡាញ់​ និងចូលចិត្ត ខ្ញុំក៏បានព្យាយាមប្រម៉ែប្រមូល បទចម្រៀងរបស់គាត់ និងមិត្តរៀមច្បងទាំងអស់ ដែលនៅសេសសល់​ យកមករក្សារ ទុកនៅទីនេះ ហើយក៏ដើម្បី ចែកជូនដល់មិត្តទាំអស់ផងដែរ គឺអាចយកទៅ
DOWNLOAD
ស្តាប់​កំសាន្ត​​បានគ្រប់ពេល។

ដើម្បីងាយស្រួល​ ដល់ប្រីយ៍មិត្ត ក្នុងការសែ្វងរកបទចម្រៀង ខ្ញុំក៏បានសមេ្រចចិត្ត ដាក់ឈ្មោះប្លក់នេះជា ​ប្រជុំចម្រៀងខែ្មរ ។ហើយបន្ទាប់មក ខ្ញុំក៏បានរកកនែ្លងមួយ សំរាប់ដាក់ បទចម្រៀងទាំងអស់នោះ ដើម្បីអោយងាយស្រួល ដល់មិត្តទាំងអស់ ក្នុងការដោនឡូត និងស្តាប់កំសាន្ត។

ចំណែកអាស័យដ្ឋានខ្ញុំ ឈ្មោះសំណាងនោះ គឺមានន័យថា សំណាងរបស់ខ្ញុំ ដែលបាន វើតប៉្រេះ អនុញ្ញាតិអោយខ្ញុំ ចូលរួមចំណែក ក្នុងការប្រើបា្រស់ វើតប៉្រេះនេះ។ រួចហើយខ្ញុំក៏សមេ្រចរើសយក សំណាងប្លក់ ព្រោះខ្ញុំយល់ឃើញថា​ ឈ្មោះទាំងពីរនេះ ពិតជាត្រឹមត្រូវសំរាប់ខ្ញុំ។

ក្រោយពេលដែលបាន ដាក់ឈ្មោះ រួចសេ្រចបាច់ អស់ហើយ ខ្ញុំក៏បានស្វះសែ្វង រត់ផងដើរផង គ្រប់ច្រកល្ហក់ ដើម្បីរកបទចម្រៀង​ដែលខ្ញុំមាន បន្ទាប់មក ខ្ញុំក៏បានដាក់បញ្ចូល ទៅក្នុង​រក្សាទុក
បទចម្រៀងខែ្មរពីដើម
បន្តរបន្ទាប់៕

ទី៤
សូមរង់ចាំអានបន្តរ? ខ្ញុំនិងសសេរ នៅពេលខាងមុខនេះ
សូមអភ័យ៍ទោសផងបាទ បើមានពាក្យណាមិនគប្បី ឬក៏ខុសឆ្គង​ ដោយប្រការណាមួយ សូមមេត្តាអធ្យាស្រ័យ សូមអរគុណទុកជាមុន។
Thank you a million for taking your time to read my គោលបំណង។ សូមអោយមិត្តទាំងអស់ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។

6 Responses to គោលបំណងម្ចាស់ផ្ទះ

  1. កុលាបខៀវ និយាយថា៖

    .
    ជំរាបសួរ បងសំណាង !.

    សុខសប្បាយជាទេ ?. បាត់មុខយូរប្រហែលជាប់រវល់ការងារ
    ប្រចាំថ្ងៃហើយ !. ខ្ញុំមកជូនពរ ឆ្នាំថ្មី ឆ្នាំថោះ ព.ស ២៥៥៥
    សូមបង និងក្រុមគ្រួសារញាតិមិត្ត ទទួលបាននូវ
    សិរីសួស្តី ជ័យមង្គល វិបុលសុខ ជានិច្ចនិរន្តរ៍…

    ដោយគោរពរាប់អាន

    ពីខ្ញុំ កុលាបខៀវ
    &&&&&&&&&&&&&&&&&&&&&&&&&&

    • សំណាងប្លក់ និយាយថា៖

      ជំរាបសួរប្អូនកូលាប
      បាទ!អរគុណប្អូន បងសុខសប្បាយជាធម្មតាទេ ចុះប្ងូនវិញ?…។ ប្អូនក៏ដូចគ្នា​ ដែរណា!… សូមឲប្អូន និងក្រុមគ្រួសារញាតិមិត្ត ទទួលបាននូវ សិរីសួស្តី ជ័យមង្គល​ វិបុលសុខ ជានិច្ចនិរន្តរ៍…ប្អូនប្រាថ្នាអ្វីៗ សូមឲបានសមេ្រច ដូចបំណងណាប្អូនណា!…..៕

  2. ikhmerhome និយាយថា៖

    សួស្តីបង! តើបងអាចរកចម្រៀងរបស់លោកតាស៊ិន ស៊ីសាមុតឲ្យខ្ញុំបានដែរឫទេ? សូមផ្ញើសារឲ្យខ្ញុំតាមរយៈ seangsokheng@gmail.com ខ្ញុំនឹងឲ្យបងនូវRecorded fileនៃបទចម្រៀងពីព្រោះខ្ញុំបានថតសម្លេងពីវិទ្យុ ហើយខ្ញុំពុំស្គាល់ចំណងជើងបទនោះឡើយ។ បទនេះពិតជាពិរោះណាស់សម្រាប់ខ្ញុំ។ សូមអរគុណបងទុកជាមុន៕ ពីផ្ទះខ្មែរ។

    • Vsann's Blogs និយាយថា៖

      ជំរាបសួរប្អូន! តើប្អូនអាចបា្រប់បង ពី-បីឃ្លា ក្នុងវគ្គបទចម្រៀងនោះបានទេ? ដើម្បីងាយស្រួលដល់បង រកបទចម្រៀងនោះជូនប្អូន៕

  3. Vsann's Blogs និយាយថា៖

    ចាំបងកែអោយ​ អរគុណហើយប្ងូន ដែលបានចូលលេង។ តាមពិត បងក៏ចូលចិត្ត ចម្រៀងដូចប្អូនដែរ ប៉ុនែ្តមិនមែន ច្រៀងបង្ហាញរាង នៅលើឆាកនោះទេ ។ គឺច្រៀងលេង ការាអូខេ នៅតាមផ្ទះមិត្តភ័ក្រ​ ម្តងម្កាលតែប៉ុណ្ណោះ ហើយក៏ថតដាក់ទុកនៅទីនេះ អោយបងប្អូន មិត្តភ័ក្រ ដែលនៅឆ្ងាយៗ ស្តាប់សើចសប្បាយលេងដែរទៅ។ អរគុណម្តងទៀត ឈ្មោះប្អូន ពិសិដ្ឋសីហា តើបងសសេរត្រូវទេប្អូន? សូមជួបតែសំណាងល្អ ។ God bless you and have a nice day.

  4. pisitnseiha និយាយថា៖

    សួរ​ស្ដី​បង! ង៉ៃ​ហ្នឹង​ចូល​មក​លេង​នៅ​ផ្ទះ​បង​ហើយ ឃើញ​ថា​សំបូរ​ចំរៀង​ណាស់។ ហើយ​ញ៉ុម​ក៏​ជា​អ្នក​ចំរៀង​ម្នាក់​ដែរ ហើយ​ក៏​ជា​អ្នក​ភ្លេង​ដែរ។ តាម​ពិត​ញ៉ុម​មិន​មែន​ជា​អ្នក​ចំរៀង​អាជីព​ទេ ញ៉ុម​គ្រាន់​តែ​ជា​អ្នក​ចំរៀង និង​អ្នក​ភ្លេង​លេង​ក្នុង​ការ​សរសើរ​តម្កើង​ដល់​ព្រះ​យេស៊ូ​ ដែល​ញ៉ុម​បាន​ជឿ​ទេ។

    មួយ​វិញ​ទៀត​ញ៉ុម​ក៏​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​បទ​ចំរៀង​ពីដើមៗ​ដូច​បង​ដែរ។ អូ… ហិហិហិ ឃើញ​នៅ​ក្នុង​តំណរភ្ជាប់​ “ផ្ទះមិត្ត​ភក្តិ​ផ្សេងៗ” មាន​ឈ្មោះ​ញ៉ុម​ដែរ តែបង​សរសេរ​ខុស សូម​ជួយ​កែរ​ផង​ទៅ​ណា​បង​ណា! ញ៉ុម​ឈ្មោះ ពិសិដ្ឋ និង​ ប្រពន្ធ​ញ៉ុម​ឈ្មោះ​ សីហា មិន​មែន​សីណា​ទេ ចឹង​ប្លក់​ញ៉ុម​ដាក់​ឈ្មោះ​ថា ពិសិដ្ឋ និង​ សីហា!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s